​រឿង ពលទោ​អភ័ព្វ ​1992

  • 4 months ago
រឿង ពលទោ​អភ័ព្វ ​(ផលិត​ក្នុង​ឆ្នាំ​1992)
ដឹកនាំ​រឿង​ដោយ​លោក​ សេក វណ្ណរី​ (យកតាមលំនាំរឿងពិត​ឆ្នាំ​១៩៧២​ ដែល​និពន្ធ​ដោយ​លោក​កវី​ម្ចាស់​ស្ទឹងសង្កែ​ គង្គ​ ប៊ុន​ឈឿន​)ហេីយ​លោក​ សេក​ ​វណ្ណរី​ ច្នៃប្រឌិតរៀបរៀងឡេីងវិញទៅតាមបរិយាកាសសង្គម.
ទិញសិទ្ធផ្តាច់មុខ​ទៅក្រៅ​ប្រទេស​ដោយអ្នកស្រី​ អុីវ៉េត​ សំ​ ​ផលិតកម្ម​អង្គរវត្ត​ភាពយន្ត​

សម្ដែង​ដោយ​​ ៖​ លោក​ សេក​ វណ្ណរី(តួនាយទាហា​ឈ្មោះ​ សំណព្វ​)លោក​ ខៃ​ ប្រសិទ្ធ​ ,វិសិដ្ឋ​ ពិលីកា​,សុខ​ ស្រីមុំ​ ,ចារ​ ឫទ្ធី​ ,ច័ន្ទ​ សេរីរ័ត្ន​ ,លោកពូ​ រិទ្ធ​ សារី​ ,អ្នកស្រី​ ជិន​ សុីណាត(ស្លាប់​)​, អ្នកស្រី​ ណុប​ ណែម​, អ្នកស្រី​ ឌឿ​ តារា​សុី(ស្លាប់​)​ កុមារា​ ណុប​ បញ្ញា​(​ប្អូន​ប្រុស​ ណុប​ បាយ៉ារិទ្ធ​)

ចម្រៀង​បទ​ ពលទោ​អភ័ព្វ​ ម្ចាស់​ដើម​ច្រៀង​ដោយលោក​ អាប់ឌុល​ សារី​(​បទនេះគឺជា​រឿងពិតៗនៃមិត្តរបស់លោក​ អាប់ឌុលសារី) ។ បទនេះ​ល្បីល្បាញ​ខ្លាំង​ក្នុង​ឆ្នាំ​១៩៧២​ រហូត​ដល់​គេ​និពន្ធ​ចេញជា​ខ្សែភាពយន្ត​ក៏ទិញសិទ្ធ​យកមកជូន​អធិរាជ​សំឡេង​មាស​ ស៊ីន​ ស៊ីសាមុត​ ច្រៀង​យកទៅ​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​។ ដោយមាន​អ្នកច្រៀងឡើងវិញក្នុងរឿងនេះ​ គឺលោក​ ប៊ុន​ ចន្ទ​ថន​ មានកែ​ពាក្យ​ពេចន៍​ខ្លះៗ​ទៅតាម​សម័យកាលនៃរបបសង្គម​។

Recommended