• 4 years ago
បទ: អូឆាគ្រី
មហោរីព្រះរាជទ្រព្យ ដកស្រង់ចេញពីឈុតមួយនៃរឿងព្រះនាងវឌ្ឍនាទេវី
របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ជា​អ្នក​ថែរក្សា​នាដកម្ម​បុរាណ​របស់​ខ្មែរ។ របាំ​ក្បាច់​ខ្មែរ​បុរាណ (របាំ​ព្រះ​រាជ​ទ្រព្យ) នៃ​ព្រះរាជាណាចក្រកម្ពុជា ល្បី​ល្បាញ​ខាង​មាន​កាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ។ របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា គឺ​ជា​អ្នក​ថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ជា​ចំណែក​មួយ​យ៉ាង​ជិត​ ស្និទ្ធ​ នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​​កន្លង​មក​ ហើយ។ របាំ​ព្រះ​រាជទ្រព្យ​មាន​ការ​ដើរ​តួ​បួន​ប្រភេទ​ដូច​ជា៖ តួ​នាង (ស្រី) តួ​នាយ​រង (ប្រុស) តួ​យក្ស (សភាវៈ​អាក្រក់) តួ​ស្វា (សត្វ) តួ​និមួយៗ​មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយ​ឡែក​ៗ​ពី​គ្នា មាន​ការ​ស្លៀកពាក់​ ការ​លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំង​មុខ​ និង​កាយ​វិការ​ផ្ទាល់​ខ្លួន​ផង​ដែរ។​ កាយ​វិការ និង​ក្បាច់​រាំ​ទាំង​នេះ​នាដករ​ត្រូវ​ហាត់​រៀន​យ៉ាង​សកម្ម និង​មមាញឹក ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ទើប​ចេះ​ចាំ មាន​អត្ថន័យ​ដូចជា​ការ​រំជួល​ចិត្ត​នានា ការ​ភ័យ​ភិត ស្នេហា ​ការ​សប្បាយ​រីក​រាយ ឬ​ការ​ខឹង​សម្បា​ជាដើម។

ការ​សម្ដែង​ប្រព្រឹត្ត​ទៅ​តាម​ចង្វាក់​ភ្លេង​នៃ​ក្រុម​តន្ត្រី​សក្ការ ដោយ​ពួក​នាដករ​កាច់​ក្បាច់​រាំ​តម្រូវ​​តាម​សំឡេង​បក​ស្រាយ​សាច់​​រឿង និង​មនោសញ្ចេតនា​ដោយ​នារី​អ្នក​ច្រៀង​មួយ​ក្រុម​តូច។ របាំ​ព្រះ​រាជ​ទ្រព្យ​ស្ទើរ​តែ​បាត់​បង់​អស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ​ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​ នូវ​គ្រូ​នាដកម្ម​និង​គ្រូ​ដូរ្យតន្ត្រី។ តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ មក ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​បណ្ដុះ​បណ្ដាល​ឡើង​វិញ និង​បាន​ដំឡើង​កម្រង​នាដកម្ម​ពី​ដើម​ៗ​ឡើង​វិញ។ របាំ​បុរាណ​ដែល​ជា​ផ្លូវ​ការ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ថ្មី​ជាមួយ​មហាក្សត្រ​ និង​សាសនា ចាប់​ពី​ពេល​នោះ​មក​បាន​ក្លាយ​ទៅ​ជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេស​ និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី។ សព្វ​ថ្ងៃ​នេះ របាំ​ព្រះ​រាជ​ទ្រព្យ​បាន​រក​ឃើញ​ឡើង​វិញ​ហើយ នូវ​រស្មី​ត្រចះ​ត្រចង់​របស់​ខ្លួន​ ប៉ុន្តែ​មាន​នៅ​​ជួប​ឧបសគ្គ​ជា​ច្រើន​ ដូចជា កង្វះ​ខាត​ថវិកា និង​រោង​សម្ដែង ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ឬ​ហានិភ័យ​នៃ​ប្រជាប្រិយ​នីយកម្ម​សិល្បៈ​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍។ នៅ​មាន​ត្រឹម​តែ​គ្រូ​នាដកម្ម​បី​បួន​នាក់​ប៉ុណ្ណោះ​ ជា​អ្នក​ដែល​បាន​រួច​ខ្លួន​​និង​រស់​រាន​មាន​ជីវិត​ ហើយ​ចេះ​ដឹង​ពិត​ប្រាកដ​អំពី​ក្បាច់​សិល្បៈ​ទាំង​អស់ ​រហូត​ធ្វើ​ឱ្យ​របាំ​នេះ​មាន​លក្ខណៈ​ដ៏​សំបូរ​បែប​ទៀត​ផង។

រាត្រី​អង្គរ គឺ​ជា​សកម្មភាព​វប្បធម៌​បារាំង​ ខ្មែរ​មួយ​ បង្ហាញ​នូវ​ទស្សនីយភាព​សិល្បៈ​ ពីរ​​ជា​សហព័ន្ធ​មួយ​ គឺ​ជា​វប្បធម៌​បស្ចិម​ប្រទេស​ និង​មួយ​ទៀត​ជា​វប្បធម៌​បូព៌ា​ប្រទេស ដែល​សហការ​​រួម​គ្នា​ធ្វើ​ឱ្យ​ចេញ​បាន​ជា​ផ្លែផ្កា នូវ​​វណ្ណកម្ម​មួយ​ចំនួន​រវាង​ក្រុម​សិល្បករ​ខ្មែរ និង​បារាំង។ ទស្សនាទាន (កញ្ចក់​នៅ​ចន្លោះ​វប្បធម៌​បារាំង និង​វប្បធម៌​ខ្មែរ) គឺ​ជា​សរសៃ​ខ្សែ​ក្រហម​នៃ​ការ​ផលិត​កម្មវិធី​នេះ។ សកម្មភាព​វប្បធម៌​នេះ​មាន​​កំណើត​នៅ​ឆ្នាំ​២០០០ តាម​ការ​ផ្ដួច​ផ្ដើម​រួម​គ្នា​រវាង​ឯក​អគ្គ​រដ្ឋទូត​​បារាំង លោក​អង់ដ្រេ ហ្សង់លីប៊ូរែល និង​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ គឺ​សម្ដេច​ព្រះ​រាម នរោត្ដម​បុប្ផា ទេវី។​ តាំង​ពី​ពេល​នោះ​មក​ ព្រឹត្តិការណ៍​នេះ​បា​ន​ក្លាយ​ទៅ​ជា​សកម្មភាព​សិល្បៈ​ដ៏​ធំ​ជាង​គេ​បង្អស់​ និង​ជា​បន្លាស់​ប្ដូរ​វប្បធម៌​ដ៏​ចម្បង​ដែល​ត្រូវ​បាន​រៀប​ចំ និង​សម្រប​សម្រ

Category

😹
Fun

Recommended