[12-06-24] កម្ពុជាចង់ឃើញអាស៊ាននិងសហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

  • 9 days ago
កម្ពុជាតាមរយៈសម្តេចតេជោ ប្រធានព្រឹទ្ឋសភាបានបង្ហាញចេតនាចង់ឃើញ អាស៊ាននិងសហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ បើតាមសម្តេចតេជោ ប្រាប់ទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន និងសហភាពអឺរ៉ុបមិនត្រឹមតែរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ តែថែមទាំង មានសារៈសំខាន់សម្រាប់មនុស្សជាតិទំាងមូលផងដែរ។