[12-06-24] ក្លឹបអ្នកកាសែតកម្ពុជា នាំអ្នកសារព័ត៌មាន ៤៦ស្ថាប័ន ស្តាប់បទបង្ហាញពីនយោបាយការបរទេស

  • 15 days ago
ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១២ ខែមិថុនានេះ បាននាំអ្នកសារព័ត៌មានជាង ៧០រូបមកពីស្ថាប័ន ៤៦ អោយមកមើលរឿងរ៉ាវ ហួសពីរបងផ្ទះរបស់ខ្លួន ដោយផ្តើមដឹង និងស្គាល់រឿងរ៉ាវខ្លះៗ ពាក់ព័ន្ធនឹងអាស៊ាន តំបន់ និងអន្តរជាតិ តាមរយៈការធ្វើបទបង្ហាញដោយមន្ត្រីជំនាញកិច្ចការអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។