សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ និងក្រុមគ្រួសារ ត្រូវខិតខំរៀនសូត្រប្រើប្រាស់សមត្ថភាព កុំរកខ្សែ និងថវិកា ដើម្បីសូកប៉ាន់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានបញ្ជាក់រួមមកហើយ ការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
Category
🗞
News