[30-05-24] ក្រសួងព័ត៌មាន ណែនាំពិធីករពិធីការិនី និងអ្នកសារព័ត៌មាន ពីការត្រៀមរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេច ទេព វង្ស

  • 3 months ago
ដោយមើលឃើញពីភាពចន្លោះប្រហោង គួបផ្សំនឹងការប្រើប្រាស់ពាក្យសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ មិនទាន់បានត្រឹមត្រូវទំាងស្រុងនៅឡើយ តាមរយៈបណ្តាញផ្សព្វផ្សាយ នាពេលកន្លងមក ក្រសួងព័ត៌មាន បានអញ្ជើញពិធីករពិធីការិនី អ្នកសារព័ត៌មាន និងអ្នកធ្វើការងារពាក់ព័ន្ធ នឹងប្រព័ន្ធផ្សព្វផ្សាយ ប្រមាណជាង ២០០នាក់ មកទទួលការបណ្តុះបណ្តាល និងតម្រង់ទិសបន្ថែម។ ការណែនាំនេះ គឺសម្រាប់ត្រៀមរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

Recommended