[17-05-24] សម្តេចតេជោ ហ៊ុន សែន ៖គណបក្សប្រជាជនកម្ពុជាចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ដោយគោរពអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រុមសីលធម៌

  • last month
ស្របពេលដែលការឃោសនារកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ចាប់ផ្តើមធ្វើនាថ្ងៃទី១៧ ឧសភានេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិក នូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដោយធានានូវការគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រុមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។