[28-02-24] កម្ពុជា ស្វាគមន៍ចំពោះការចូលរួមរបស់វិស័យឯកជន ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

  • 3 months ago
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា តែងតែបើកទ្វារស្វាគមន៍ ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជា បានចាត់ទុកថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។