រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ជួប​ជា​មួយ​លោក Kim Jong Un មេដឹកនាំ​កូរ៉េខាងជើង​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា។ យោង​តាម​បណ្ដាញ​សារព័ត៌មាន​

  • 6 years ago
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ជួប​ជា​មួយ​លោក Kim Jong Un មេដឹកនាំ​កូរ៉េខាងជើង​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា។ យោង​តាម​បណ្ដាញ​សារព័ត៌មាន​រុស្ស៊ី និង​ក្រសួង​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ចាប់​ដៃ​ស្វាគមន៍ ហើយ​នឹង​នាំ​យក​បំណង​ល្អ​បំផុត​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មក​ឲ្យ​​លោក Kim Jong Un។ របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន IFAX របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា លោក Sergei Lavrov បាន​អញ្ជើញ​លោក Kim Jong Un ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​មូស្គូ។ មេដឹកនាំ​កូរ៉េ​ខាងជើង​ក៏​ត្រូវ​បាន​ជម្រាប​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី​គាំទ្រ​សន្តិភាព​និង​វឌ្ឍនភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយ​នឹង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​សេចក្តី​ប្រកាស​សន្តិភាព​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

Russian Foreign Minister Sergei Lavrov met with North Korean Leader Kim Jong Un Thursday (May 31). Lavrov made the visit to Pyongyang to press the flesh with Kim and reportedly passed on the best wishes of Russian President Vladimir Putin, according to Russian media and the Russian Foreign Ministry. Reports from Russia's IFAX news agency say Lavrov invited Kim to a meeting in Moscow. The North Korean leader was also told that Russia supports peace and progress on the Korean peninsula and would highly value a declaration signed by Pyongyang and Seoul.

khmer.voanews.com | voacambodia.com
#cambodia #khmer #voakhsocial #voasocial #NorthKorea #Russia

Recommended